Tuesday, August 1, 2017

រឿងព្រេងនិទានខ្មែរ "ទន្សាយចង់ស៊ីចេក"

ទន្សាយចង់ស៊ីចេក]

​​​​                                                  


 កាលពីព្រេងនាយមានទន្សាយរត់ពីអណ្តូង ទៅឈប់នៅជិតភូមិ ដែលមានយាយចាស់ម្នាក់ ទូលចេកទៅលក់ ទន្សាយឃើញគិតថា "ឥឡូវអញអស់កំលាំងម្ល៉េះ តើធ្វើម្តេចនឹងបានចេកនោះស៊ី មានតែពុតធ្វើស្លាប់! "



 


គិតហើយក៏លូនទៅដេកនៅផ្លូវ។ ឯយាយចាស់នោះ ទូលចេកមកដល់ ឃើញទន្សាយគិតថា អុះអញមកលក់ចេកថ្ងៃនេះ ហៅពេញជាមានលាភពន់ពេក អញនឹងយកទន្សាយនេះទៅស្លស៊ី បានម្តង! ថាហើយក៏លើកទន្សាយដាក់ក្នុងល្អីដើរទៅ។ ទន្សាយនោះកាលបើយាយចាស់ដាក់ ទៅលើល្អីចេកហើយក៏បកចេកស៊ី។





លុះយាយចាស់នោះដើរដល់មុខផ្ទះគេ
គេហៅទិញចេកគាត់ ក៏ដាក់កញ្ជើចេកពីលើក្បាលមក ទន្សាយក៏លោតបោលចូលព្រៃបាត់។ មើលទៅចេកនៅសល់តែសំបក យាយចាស់នោះថា ម៉ែ! អាទន្សាយវានៅរស់ទេតើ អញស្មានថាវាងាប់! ចេកក៏អស់ទន្សាយក៏បោលចូលព្រៃទៅ។









 
ទន្សាយកាលបោលចូលទៅក្នុងព្រៃ ក៏ចុះទៅក្នុងត្រពាំងប្រុងនឹងផឹកទឹក ពេលនោះមានខ្យង ក្នុងត្រពាំងនោះវាឃាត់ថា អាទន្សាយ ឯងម្តេចក៏មកផឹកទឹកអញ ទន្សាយឆ្លើយថា ថ្វីបើ អញផឹកទឹក ទឹកម៉ែឪអាណា? ខ្យងថា អើទឹក ផងអញ! ទន្សាយឆ្លើយថា បើដូច្នោះឯងបោលភ្នាល់គ្នានឹងអញៗ បោលលើគោក ឯងហែលក្នុងទឹក បើឯងហែលលឿនជាអញៗមិនផឹកទឹកត្រពាំងនេះ បើអញ បោលលឿនជាងឯងអញផឹកទឹកត្រពាំងនេះ




ខ្យងក៏ព្រមភ្នាល់ទើបខ្យងវាគិតថា យើងបណ្តាក់គ្នា អោយជុំវិញ មាត់ត្រពាំងនេះ បើទន្សាយវាស្រែកហៅ កុំអោយអ្នកក្រោយឆ្លើយឡើយ អោយតែអ្នក ណាដែលនៅខាងមុខនោះឆ្លើយឡើយ! គិតរួចស្រេចហើយ ក៏ស្រែកប្រាប់ទន្សាយថា បងទន្សាយបោលទៅចុះ! ទន្សាយបោលទៅៗស្រេែកប្រាប់ទៅខ្យង។







បងខ្យងអើយបងខ្យង ដល់ណាហើយ នៅឯនេះ! លឿនឡើងបងទន្សាយ កូក ទន្សាយនិយាយថា ម៉ែ អានេះហែលលឿន ទៅឆ្ងាយណាស់ ទន្សាយបោលទៅមុខហើយហៅទៀត ខ្យងខាងមុខនោះឆ្លើយឡើងទៀត បោលពុំចេះទាន់ឡើយ។ ទន្សាយទទួលចាញ់ប្រាជ្ញាខ្យង ពុំហ៊ានផឹកទឹកត្រពាំង បឹងបួរឯណាឡើយ ផឹកតែទឹកសន្សើមតាំងពីពេលនោះមក។





ឯទន្សាយបោលពីនោះទៅចង់ឆ្លងទៅត្រើយម្ខាង តែគ្មានអ្វីសំរាប់ឆ្លង។
 មានតែក្រពើមួយកំពុងហែលចុះហែលឡើងទន្សាយឃើញហើយគិតថា អញធ្វើដូចម្តេចបានក្រពើ នេះយកអញទៅដាក់ឯត្រើយនាយ? គិតហើយធ្វើជាសួរថា បងក្រពើឯងកើតអីបានជាស្បែកគ្រោតគ្រាតពេញខ្លួន? ក្រពើនោះប្រាប់ទៅវិញថា គេហៅថាកើតស្រែង ឯទន្សាយថា បងចម្លងតែអញទៅដល់ត្រើយនាយចុះ អញធានាមើលអោយជា
Load disqus comments

0 comments